ស្តាប់ការផ្សាយផ្ទាល់

  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show

Star Update

កញ្ញា ចំរើន សុភ័ក្ដ្រ អតីតបេក្ខភាពវគ្គចុងក្រោយកម្មវិធី The Voice Cambodia បានទម្លាយឲ្យដឹងជុំវិញតម្លៃខ្លួនរបស់កញ្ញាចំពោះការទទួលច្រៀងតាមពិធីមង្គលការ និងពិធីជប់លៀងផ្សេង។

 

តាមការរៀបរាប់ តម្លៃខ្លួនសម្រាប់ការងារចេញច្រៀងតាមកម្មវិធីផ្សេងៗនោះមានចែកជាពីរផ្នែក គឺការងារជាលក្ខណៈឯកជន និងការងាររបស់ក្រុមសិល្បៈលោកគ្រូ អ្នកគ្រូរបស់កញ្ញា។ចំពោះការងារចេញច្រៀងជាលក្ខណៈឯកជន គឺកម្រៃប៉ុន្មានបានមកលើកញ្ញាតែម្នាក់ឯង ឯការងាររបស់ក្រុមសិល្បៈគឺកម្រៃបានមកចែកគ្នា។

 

ចំពោះតម្លៃសម្រាប់ការងាររបស់ក្រុម សុភ័ក្រ្ដ មិនបានបង្ហើបទេ ប៉ុន្តែសម្រាប់ការងារច្រៀងលក្ខណៈឯកជនកញ្ញាប្រាប់ថា ចន្លោះពី ៣០០ដុល្លារទៅ ៥០០ដុល្លារក្នុងមួយកម្មវិធីធ្វើនៅភ្នំពេញ។ “សម្រាប់ការសម្ដែងជាក្រុមខ្ញុំអត់ដែលដឹងទេបង ប៉ុន្តែការងារឯកជនរបស់ខ្ញុំចន្លោះពី ៣០០ដុល្លារទៅ ៥០០ដុល្លារ”។

 

កញ្ញា ចំរើន សុភ័ក្ដ្រ និងមិត្តរួមកម្មវិធី The Voice Cambodia ប៊ុត សីហា និង ឃុន វុត្ថា(FB: សុភ័ក្ដ្រ)

បើទោះមិនបង្ហើបពីតម្លៃការងារក្រុម ប៉ុន្តែបេក្ខនារីចូលដល់វគ្គចុងក្រោយរបស់កម្មវិធី The Voice Cambodia រូបនេះបញ្ចេញឲ្យដឹងថា រាល់ការងារចេញច្រៀងជាក្រុមជាមួយលោកគ្រូអ្នកគ្រូរបស់កញ្ញា គឺកញ្ញាទទួលបានចំណែកច្រើនជាង១០០ដុល្លារសហរដ្ឋអាមេរិក។

 ការងារទាំងពីរនេះ មានភាពខុសប្លែកគ្នាខ្លះ បើប្រៀបធៀបរវាងមុន និងក្រោយចូលប្រឡង The Voice Cambodia។ កញ្ញា មុនចូលប្រឡង កញ្ញាទទួលបានការងារឯកជនតិចជាងឆ្ងាយពីការងារសិល្បៈជាក្រុម។ ប៉ុន្តែក្រោយការប្រឡងការងារឯកជនចាប់ផ្ដើមរីកចម្រើនមួយកម្រិត ក្នុងនោះកញ្ញាបានទទួលការងារពីក្រុមហ៊ុនធំៗជាច្រើនដូចជា ANZ Royal ភេសជ្ជៈ បាកាស និងក្រុមហ៊ុន Nestle ជាដើម។

កម្មវិធី The Voice Cambodia បានធ្វើឲ្យមានអ្នកស្គាល់កញ្ញាច្រើន ប៉ុន្តែកញ្ញាបានរំលឹកគុណដល់លោកគ្រូអ្នកគ្រូនៅសមាគមសិល្បៈដែលមានដូចជាលោកគ្រូ អៀង ស៊ីធុល អ្នកគ្រូ ណុប ធីតា អ្នកគ្រូ ពេជ្រ គន្ធធារី រួមជាមួយលោកគ្រូអ្នកគ្រូនៅសាលាភូមិន្ទវិចិត្រសិល្បៈទៀត រួមមានអ្នកគ្រូ ហ៊ុន សារ៉ាន់ អ្នកគ្រូ គែម ចន្ធូ ជាដើម ដែលបានជួយបង្ហាត់បង្រៀនកញ្ញាតាំងពីនៅជាកុមារីវ័យ១២-១៣ឆ្នាំ រហូតកញ្ញាមានថ្ងៃនេះ។

ប្រភពៈ សប្បាយ

 

“បើមិនមានពួកគាត់ ខ្ញុំក៏មិនអាចជំនះរាល់ការលំបាក និងមានសមត្ថភាពដូចថ្ងៃនេះដែរ…នាងខ្ញុំសូមអរគុណ និងជូនពរលោកគ្រូអ្នកគ្រូមានសុខភាពសំណាងល្អចម្រុងចម្រើនឆ្នាំថ្មីនេះ” កញ្ញាថ្លែង៕