ស្តាប់ការផ្សាយផ្ទាល់

  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show
  • VTEM Image Show

Star Update

លោក យ៉ែម សំអូន បានធ្វើពិធីឡើងវីឡាថ្មីយប់មិញស្ថិតក្នុងបូរី ប៉េងហួត បឹងស្នោ មានតម្លៃជាង ២០ ម៉ឺនដុល្លារ។ ការសម្រេចចិត្តសម្ពោធវីឡាថ្មីក្រោមវត្តមានភ្ញៀវលំដាប់ខ្ពស់ៗប្រមាណ ៣០០ ទៅ ៣៥០ នាក់ បន្ទាប់ពីលោកទិញជាងកន្លះឆ្នាំមកហើយ។ តារាចម្រៀង លោក យ៉ែម សំអូន និយាយថា៖ “វិឡានេះខ្ញុំ និង ភរិយាទិញជិតកន្លះឆ្នាំហើយ។ តម្លៃជាង ១៨ ម៉ឺនដុល្លារ តែបូកសម្ភារៈផ្សេងៗទៀតអាចជិត ឬលើស ២០ ម៉ឺនដុល្លារ”។ ជុំវិញការទិញវីឡាតម្លៃរាប់ម៉ឺនដុល្លារ តារាចម្រៀងរូបនេះអះអាងថា លោក និង ភរិយាមិនមានលទ្ធភាពក្នុងការទិញផ្ដាច់ទេ គឺធ្វើជាលក្ខណៈបង់រំលោះ ហើយសល់រយៈពេលតែពីរទៅបីខែខាងមុខលោកនឹងបង់ផ្ដាច់តែម្ដង។ កត្តានាំឱ្យមានលទ្ធភាពបង់ផ្ដាច់ផ្ទះវិឡាក្នុងបុរី ប៉េងហួត ខាងលើត្រូវលោក យ៉ែម សំអូន ប្រាប់ថា មកពីសន្ទុះទីផ្សារសិល្បៈនាពេលបច្ចុប្បន្នរកពេលសម្រាកគ្មានជាមួយភរិយា។ សមាជិកក្រុមតារាបង្ហាញម៉ូដ Cambodia Super Model បន្តថា ទន្ទឹមនឹងការសម្ពោធវីឡាថ្មី កម្មវិធីយប់មិញ គឺជា គម្រប់ខួប ២០ ឆ្នាំ នៃការឈានចាប់អាជីពជាអ្នកសិល្បៈរបស់ខ្លួន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ១៩៩៥។ “អ្វីដែលខ្ញុំរំភើប និង សប្បាយចិត្តបំផុតយប់នេះ គឺពិធីឡើងផ្ទះថ្មី ត្រូវនឹងខួបចូលសិល្បៈខ្ញុំរយៈពេល ២០ឆ្នាំគត់ គិតត្រឹមពេលនេះ”។ លោក យ៉ែម សំអូន បន្ថែម។ ក្រៅតែពីវីឡាស្ថិតក្នុងបុរី ប៉េងហួត ទើបសម្ពោធលោក យ៉ែម សំអូន និង ភរិយាមានផ្ទះមួយកន្លែងទៀតនៅម្ដុំ ចោមចៅ ហើយលោកត្រៀមនឹងទិញខុនដូមួយផ្សេងទៀតនាពេលខាងមុខ៕

Source: Sabay.com